គោលការណ៍នៃការប្រើប្រាស់
ធ្វើនៅឆ្នាំ២០២២
គោលការណ៍នៃការប្រើប្រាស់
គោលការណ៍នៃការប្រើប្រាស់នេះ សម្រាប់អនុវត្តនៅលើ វិបសាយ និង កម្មវិធីទូរស័ព្ទ របស់ក្រុមហ៊ុនខ្មែរអង្គរដេគ័រ & ខនស្រ្តាក់សិន ឯ.ក ទាំងមូលដែលមានអាសយដ្ឋាន https://khmerangkor.com.kh ហើយតទៅនេះយើងនឹងប្រើពាក្យ “ក្រុមហ៊ុនយើងខ្ញុំ” ដើម្បីតំណាងឱ្យ វិបសាយ កម្មវិធីទូរស័ព្ទ ឬក្រុមហ៊ុនយើងខ្ញុំ។ សូមអាននូវលក្ខខណ្ឌនិងគោលការណ៍របស់យើងឱ្យបានច្បាស់លាស់។ នៅពេលដែលលោកអ្នកប្រើវិបសាយរបស់យើង នោះមានន័យថា លោកអ្នកបានយល់ព្រមចំពោះលក្ខខណ្ឌនិងការប្រើប្រាស់ផ្សេងៗរបស់វិបសាយយើងហើយ។
(ក) វិបសាយ និង កម្មវិធីទូរស័ព្ទ យើងត្រូវបានប្រើតែសម្រាប់មនុស្សពិតប្រាកដ (មិនមែនRobot ឬកូដបញ្ជាផ្សេងៗ) ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
(ខ) វិបសាយ និង កម្មវិធីទូរស័ព្ទ យើងត្រូវបានប្រើដោយ ក្រុមហ៊ុនស្របច្បាប់ ហើយមានបុគ្គលិកជាតំណាង
ក្នុងករណីអ្នកប្រើប្រាស់ដែលមានអាយុតិចជាង១៨ឆ្នាំ នោះត្រូវមានការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាល ហើយពួកគាត់បានអាននិងយល់ព្រមនូវលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។
យើងខ្ញុំសូមរក្សាសិទ្ធិ ក្នុងការកែប្រែលក្ខខណ្ឌនិងគោលការណ៍នៃការប្រើប្រាស់នេះ។ យើងខ្ញុំសូមឱ្យលោកអ្នកឧស្សាហ៍ពិនិត្យមើលនូវលក្ខខណ្ឌនៃការប្រើប្រាស់របស់យើងឱ្យបានញឹកញាប់។
១. ក្រុមហ៊ុនខ្មែរអង្គរដេគ័រ & ខនស្រ្តាក់សិន ឯ.ក
១.១ យើងជានរណា?
ក្រុមហ៊ុនខ្មែរអង្គរដេគ័រ & ខនស្រ្តាក់សិន ឯ.ក ជាក្រុមហ៊ុនខ្មែរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដែល មានសេវាកម្ម រចនា សំណង់ និងការប្រឹក្សាគម្រោង។
១.២ វិធីទាក់ទងយើង
សម្រាប់ ការគាំទ្រអតិថិជន លោកអ្នកអាចធ្វើការទាក់ទងយើងតាមរយៈ Facebook Messenger នៅលើវិបសាយនេះដោយផ្ទាល់ ឬក៏ទាក់ទងយើងតាមរយៈទូរស័ព្ទឬតេឡេក្រាមដែលមាននៅលើវិបសាយនេះ។
២ ការប្រើប្រាស់គណនីរបស់វិបសាយយើង
២.១ លោកអ្នកត្រូវបានលើកទឹកចិត្ត ឱ្យបង្កើតគណនីថ្មីមួយនៅលើវិបសាយយើង ដើម្បីងាយស្រួលក្នុងការបញ្ជាទិញទំនិញនៅលើវិបសាយយើង នាពេលក្រោយទៀត។ ដើម្បីបង្កើត គណនីបាន យើងតម្រូវឱ្យលោកអ្នកបញ្ចូល អាសយដ្ឋានអ៊ីមែលពិតប្រាកដ។ ចំពោះពាក្យសម្ងាត់ យើងនឹងផ្ញើទៅកាន់ អ៊ីមែលនោះ។ លោកអ្នកត្រូវប្រើ username និង ពាក្យសម្ងាត់ ដើម្បីចូលប្រើ (Log in)។ ក៏ប៉ុន្តែ លោកអ្នកក៏អាចប្រើគណនីហ្វេសប៊ុក ឬ Google ដើម្បីចូលប្រើវិបសាយយើងក៏បាន។
២.២ យើងមិនទទួលខុសត្រូវ សម្រាប់ការបញ្ជាទិញណា ដែលបញ្ចូលនូវព័ត៌មានក្លែងក្លាយនោះទេ។ លោកអ្នកត្រូវផ្តល់នូវព័ត៌មានត្រឹមត្រូវនិងពិតប្រាកដ ដូចជាលេខទូរស័ព្ទ អាសយដ្ឋានដឹកជញ្ជូនជាដើម។
២.៣ ក្នុងករណីដែលលោកអ្នកចង់លុបគណនីចោល នោះសូមផ្ញើអ៊ីមែលមកកាន់យើងដោយប្រាប់ពីមូលហេតុនៃការចង់លុបនេះ។
៣ ការរឹតបន្តឹង
៣.១ សកម្មភាពដែលហាមឃាត់
សកម្មភាពមួយចំនួនដែលមិនត្រឹមត្រូវនិងខុសច្បាប់ ត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់វិបសាយនិងកម្មវិធីទូរស័ព្ទ នេះ។
៣.២ កម្មសិទ្ធិបញ្ញា
និមិត្តសញ្ញាពាណិជ្ជកម្ម ឡូហ្គោ រូបភាពផ្សេងៗដែលមាននៅលើវិបសាយនេះ ជាកម្មសិទ្ធិរបស់យើងឬដៃគូឬស្ថាប័នដែលផ្តល់សិទ្ធិឱ្យយើង។ លោកអ្នកមិនអាចយកផ្នែកណាមួយឬអត្ថបទទាំងមូល ទៅប្រើប្រាស់ក្នុងគោលបំណងណាមួយបានឡើយដោយគ្មានការអនុញ្ញាតពីយើងខ្ញុំ។ សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ឬខូចខាតដល់អង្គភាពរបស់យើង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
៤ ការបញ្ជាទិញ
៤.១ ពេលដែលលោកអ្នកបញ្ជាទិញពីយើងខ្ញុំ នោះយើងនឹងផ្ញើអ៊ីមែលបញ្ជាក់បន្ថែមទៅកាន់អ្នកដែលរាប់ពីព័ត៌មាននៃការទិញនោះ។
៤.២ ការបញ្ញាទិញ អាចមានភ្ជាប់នូវលក្ខខណ្ឌមួយចំនួនទៅតាមទំនិញនិមួយៗ
៤.៣ លោកអ្នកតម្រូវឱ្យបំពេញនូវអាសយដ្ឋានពិតប្រាកដ សម្រាប់ការដឹកជញ្ជូន
៤.៤ បោះបង់ការបញ្ជាទិញ
៤.៤.១ លោកអ្នកអាចបោះបង់ការបញ្ជាទិញបាន តែក្នុងករណីដែលទំនិញនោះ មិនទាន់ដឹកជញ្ជូនចេញពីក្រុមហ៊ុនយើងខ្ញុំតែប៉ុណ្ណោះ ហើយលោកអ្នកត្រូវប្រញាប់ទាក់ទងមកយើងផ្ទាល់ដើម្បីជូនដំណឹងនេះ។
៤.៤.២ ការប្រគល់ប្រាក់ត្រឡប់ទៅលោកអ្នកវិញ
(ក) ការទូរទាត់អនឡាញ
ចំពោះការប្រគល់ប្រាក់ត្រឡប់ទៅលោកអ្នកវិញ នោះតម្រូវឱ្យលោកអ្នកប្រញាប់ទាក់ទងមកយើងផ្ទាល់ ដើម្បីស្នើសុំការប្រគល់ប្រាក់ត្រឡប់ទៅវិញ ហើយទំនិញនោះមិនទាន់បានដឹកជញ្ជូនចេញពីក្រុមហ៊ុនយើង។
(ខ) ការទូរទាត់ពេលទទួលទំនិញ
លោកអ្នកមានសិទ្ធិ បោះបង់ការបញ្ជាទិញបាន លុះត្រាតែទំនិញនោះមិនទាន់បានដឹកជញ្ជូនចេញ។
ដើម្បីបោះបង់ការបញ្ជាទិញ សូមចូលទៅកាន់គណនីរបស់អ្នក រួចចុចលុបការកម្មង់។
៤.៤.៣ យើងមានសិទ្ធិ ក្នុងការលុបការបញ្ជាទិញ ឬព្យូរ ឬលុបគណនីរបស់អ្នកតែម្តង ក្នុងករណីមានការក្លែងបន្លំ ឬសកម្មភាពមិនប្រក្រតីណាមួយ។
៥ តម្លៃនិងការទូរទាត់
តារាងតម្លៃនៃទំនិញត្រូវបានបង្ហាញជូនលោកអ្នក មុនពេលចុចលើប៊ូតុងទូរទាត់។ ពេលដែលលោកអ្នកចុចបញ្ជាទិញ នោះមានន័យថាបានយល់ព្រមចំពោះតម្លៃនោះហើយ។
៥.១ ថ្លៃសេវាកម្មដឹកជញ្ជូនគិតតាមការបញ្ជាទិញនិមួយៗ លើកលែងតែ:
៥.១.១ ជ្រើសរើសទៅទទួលទំនិញនៅហាងដោយផ្ទាល់ (“Pick-Up”)
៥.១.២ លោកអ្នកមាន ប្រូម៉ូសិនកូដ ឬ ការបញ្ចុះតម្លៃ ដែលតម្រូវឱ្យមិនគិតថ្លៃដឹកជញ្ជូន
៥.១.៣ ឬដោយហេតុផលផ្សេងទៀត ដែលកំណត់ដោយក្រុមហ៊ុនយើង
៥.២ ចំពោះតម្លៃនៃទំនិញអាចមានការប្រែប្រួល
៥.៣ លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តទូទាត់ប្រាក់ណាមួយដូចខាងក្រោម៖
៥.៣.១ មធ្យោបាយទូទាត់ប្រាក់មាន: Visa, Master, ABA Pay
៥.៣.២ ប្រគល់ប្រាក់ពេលទទួលទំនិញ ឬ
៥.៣.៣ របៀបទូទាត់ផ្សេងទៀតដែលយើងនឹងផ្តល់ជូននាពេលក្រោយ
៥.៤ ប្រសិនបើលោកអ្នកមាន ក្រេឌីតកាតនៅក្នុងគណនីរួចហើយ ឬក៏មានប្រូម៉ូសិនកូដ ឬកាតបញ្ចុះតម្លៃ នោះលោកអ្នកអាចប្រើប្រាស់បានក្នុងការទូទាត់។
៥.៥ បន្ទាប់ពីបញ្ជាទិញបានជោគជ័យហើយ នោះលោកអ្នកនឹងទទួលបាននូវការបញ្ជាក់ពីការទិញតាមរយៈអ៊ីមែល។
៥.៦ អំពីមធ្យោបាយទូទាត់ប្រាក់
ក្រុមហ៊ុនយើងរក្សាសិទ្ធិក្នុងការបន្ថែមឬបន្ថយនូវមធ្យោបាយទូទាត់ប្រាក់ទៅតាមតម្រូវការជាក់ស្តែង។
៥.៧ លោកអ្នកត្រូវប្រាកដថា លោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ទិញ នៅក្នុងគណនីធនាគាររបស់អ្នក ដើម្បីអាចឱ្យយើងធ្វើការទូទាត់បានជោគជ័យបាន (សម្រាប់ការទូទាត់អនឡាញ)។
៦ ការដឹកជញ្ជូនផ្ញើទំនិញនិងការមកទទួលទំនិញ
៦.១ តំបន់នៃការផ្ញើទំនិញ
ក្រុមហ៊ុនយើង ធ្វើការផ្ញើទំនិញទៅកាន់គ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា។
៦.២ រយៈពេលក្នុងការផ្ញើទំនិញ
៦.២.១ យើងនឹងផ្ញើទំនិញទៅកាន់លោកអ្នក ទៅតាមអាសយដ្ឋានដែលបានកំណត់ក្នុងបញ្ជាទិញ។ សម្រាប់ការផ្ញើទំនិញក្នុងរាជធានីភ្នំពេញ ប្រើពេលប្រហែល១ថ្ងៃ និងទៅតាមបណ្តាខេត្តប្រហែល២ថ្ងៃ។
៦.៣ ការផ្ញើទំនិញបរាជ័យ
៦.៣.១ ករណីដែលយើងមិនអាចផ្ញើទំនិញទៅបាន ដោយសារលោកអ្នក៖
(ក) គ្មានអ្នកមកទទួលទំនិញឬមិនអាចទាក់ទងបាន តាមរយៈទូរស័ព្ទ
(ខ) ដាក់អាសយដ្ឋានមិនត្រឹមត្រូវឬមិនច្បាស់លាស់
៦.៤ ការមកយកទំនិញដល់ក្រុមហ៊ុនតែម្តង
លោកអ្នកអាចមកទទួលទំនិញនៅក្រុមហ៊ុន ឬតំណាងចែកចាយរបស់យើងដោយផ្ទាល់បាន។
៧ បណ្ណបញ្ចុះតម្លៃ ឬកូដប្រូម៉ូសិន
៧.១ យើងខ្ញុំអាចមានកម្មវិធីប្រូម៉ូសិន ហើយផ្តល់ជូននូវកាតបញ្ចុះតម្លៃឬជាលេខកូដប្រូម៉ូសិន។ លោកអ្នកអាចប្រើកាតឬលេខកូដនោះដើម្បីទទួលបានការបញ្ចុះតម្លៃ ឬជាទឹកប្រាក់ សម្រាប់យកមកទិញទំនិញនៅលើវិបសាយយើងបាន។ កាតឬលេខកូដបញ្ចុះតម្លៃនោះ អាចមានកាលបរិចេ្ឆទ សុពលភាព និងចំនួនដងនៃការប្រើ។
៧.២ កាតឬលេខកូដបញ្ចុះតម្លៃនោះ មិនអាចប្រើផ្គុំគ្នាបានទេ ហើយលក្ខខណ្ឌផ្សេងៗនឹងមានភ្ជាប់ជាមួយនឹងប្រម៉ូសិននោះ។
៧.៣ ប្រសិនបើគ្មានប្រការផ្សេងកំណត់ ជាធម្មតាកាតឬលេខកូដបញ្ចុះតម្លៃនេះប្រើបានតែនៅលើវិបសាយ និងកម្មវិធីទូរស័ព្ទ របស់យើងតែប៉ុណ្ណោះ។
៧.៤ កាតឬលេខកូដបញ្ចុះតម្លៃ មិនអាចប្តូរជាប្រាក់បានទេ។
៧.៥ យើងសូមរក្សាសិទ្ធិ ក្នុងការកែប្រែ ឬបញ្ឈប់ការផ្តល់ ឬបញ្ចប់សុពលភាព កាតឬលេខកូដបញ្ចុះតម្លៃ ដោយមិនជូនដំណឹងជាមុន។
៨ ការការពារទិន្នន័យឯកជន
យើងខ្ញុំផ្តល់ជូននូវសុវត្ថិភាពទិន្នន័យបុគ្គល ដោយគោរពគោលការណ៍ឯកជនភាពរបស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមអាន គោលការណ៍ឯកជនភាព។
៩ ការបិទគណនីរបស់លោកអ្នក
យើងខ្ញុំរក្សាសិទ្ធិ ក្នុងការបិទឬព្យួរគណនីរបស់អ្នក ប្រសិនបើក្នុងករណីដែលយើងរកឃើញថា មានភាពមិនត្រឹមត្រូវណាមួយ។
១០ ការកែសម្រួលនូវគោលការណ៍នៃការប្រើប្រាស់នេះ
យើងខ្ញុំរក្សាសិទ្ធិនូវការកែប្រែនូវគោលការណ៍នេះ ក្នុងករណីចាំបាច់។ សូមលោកអ្នកឧស្សាហ៍មកពិនិត្យ បច្ចុប្បន្នភាពនៃគោលការណ៍នេះ។ យើងខ្ញុំនឹងជូនដំណឹងពីការកែសម្រួលនេះនៅលើវិបសាយយើងខ្ញុំ។
១១ ទាក់ទងមកយើងខ្ញុំ
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងមកយើងខ្ញុំដោយផ្ទាល់ យើងខ្ញុំរីករាយនឹងបកស្រាយជូនលោកអ្នក។
១២ ភាសាគោល
ភាសាគោលនៃគោលការណ៍នៃការប្រើប្រាស់នេះគឺភាសាខ្មែរ។ ការបកប្រែទៅកាន់ភាសាផ្សេងៗទៀតអាចធ្វើទៅបានដើម្បីមានភាពងាយស្រួលក្នុងការយល់ ហើយត្រូវអនុលោមតាមភាសាខ្មែរ។