គោលការណ៍ ឯកជនភាព

ក្រុមហ៊ុន​ខ្មែរ​អង្គរ​ដេគ័រ & ខនស្រ្តាក់សិន ឯ.ក ផ្តល់អាទិភាពក្នុងការការពារឯកជនភាពនិងសន្តិសុខរបស់ អតិថិជន ឬអ្នកចូល មកកាន់វិបសាយ និង កម្មវិធីទូរស័ព្ទ​របស់យើងខ្ញុំ។សមាជិករបស់យើងក៏ដូចជា អតិថិជនរបស់វិបសាយយើង និងបណ្តាញ អ៊ីនធើណិតផ្សេងទៀតផងដែរ។ យើងខ្ញុំទទួលស្គាល់និងគោរព ពីសារៈសំខាន់នៃទិន្នន័យ ឯកជនភាពនិងសន្តិសុខលើបណ្តាញអ៊ីនធើណិត របស់អតិថិជនទាំងអស់។

យើងខ្ញុំសង្ឈឹមយ៉ាងមុតមាំថា អតិថិជននឹងទទួលជ្រាបពីការជូនដំណឹង អំពីការប្រើប្រាស់ទិន្នន័យរបស់ លោកអ្នក និងមានទំនុកចិត្ត លើការរក្សាការសម្ងាត់ជូន។ កំណត់សម្គាល់ខាងក្រោម យើងនឹងបង្ហាញអំពី៖

  • តើព័ត៌មានអ្វីខ្លះដែលយើងនឹងប្រមូលនៅពេលដែលអ្នកកំពុងប្រើ វិបសាយ ឬនៅពេលដែលអ្នកកំពុងទំនាក់ទំនងជាមួយផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ?
  • មូលហេតុអ្វីដែលយើងប្រមូលព័ត៌មាននោះ?
  • របៀបដែលយើងប្រើប្រាស់ទិន្នន័យ
  • របៀបដែលយើងបានចែករំលែកទិន្នន័យ
  • តើយើងរក្សាទិន្នន័យ និងការពារវាដោយរបៀបណា
  • ក្នុងលក្ខខណ្ឌណាខ្ខះដែលយើងនឹងមិនប្រើប្រាស់និន្នន័យរបស់អ្នកនិង
  • តើជម្រើសអ្វីខ្លះសម្រាប់អ្នកដើម្បីគ្រប់គ្រងទិន្នន័យរបស់អ្នក។

ដូច្នេះអតិថិជន​ អាចស្វែងរកព័ត៌មានដែលអ្នកត្រូវការទាំងអស់អំពី វិបសាយ និងសេវាកម្ម របស់ ក្រុមហ៊ុន​ខ្មែរ​អង្គរ​ដេគ័រ & ខនស្រ្តាក់សិន ឯ.ក ដែលមានក្នុងកំណត់សម្គាល់​មួយនេះ។

ដោយសារតែយើងជា ទីផ្សារនៅលើអ៊ីនធើណិត ការប្រើប្រាស់ពាក្យមានលក្ខណៈបច្ចេកទេសតិចតួច ប៉ុន្តែយើងនឹង ព្យាយាមពន្យល់ពាក្យទាំងនោះអោយច្បាស់និងល្អបំផុតតាមលទ្ធភាពអាចធ្វើទៅបាន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នក មានចម្ងល់ សំណួរ សំណូមពរ ឬមតិយោបល់ផ្សេងៗក្នុង ន័យស្ថាបនា លោកអ្នកអាចទាក់ទងមកក្រុមបម្រើសេវាអតិថិជនរបស់យើងខ្ញុំ ដែលរង់ចាំដោយក្តី រីករាយក្នុងការទទួលយក។

ការប្រមូលយកទិន្នន័យផ្ទាល់ខ្លួន

ក្រុមហ៊ុន​ខ្មែរ​អង្គរ​ដេគ័រ & ខនស្រ្តាក់សិន ឯ.ក នឹងមិនលក់ ឬ ចែកចាយ  ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនទៅឱ្យភាគីទីបីឡើយ។ ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាននឹងត្រូវបានបង្ហាញតែនៅក្នុងក្រុមហ៊ុនរបស់យើងតែប៉ុណ្ណោះ និងមានការយល់ព្រមពីអ្នក។

ពេលដែលលោកអ្នកចុះឈ្មោះ ដើម្បីបើកគណនីមួយ ជាមួយក្រុមហ៊ុនយើង ទិន្នន័យផ្ទាល់ខ្លួនដែលយើងត្រូវ ការរួមមាន:

  • ឈ្មោះ
  • អាសយ​ដ្ឋាន​លោកអ្នក និងអាសយដ្ឋាន​ដឹកជញ្ជូន
  • អ៊ីមែល

នៅពេលដែលលោកអ្នកធ្វើការបញ្ជាទិញនៅលើ វិបសាយឬកម្មវិធីទូរស័ព្ទ យើងខ្ញុំ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលនឹងប្រមូលបន្ថែមរួមមាន:

  • លេខទូរស័ព្ទ
  • ព័ត៌មានលម្អិតអំពីកាតឥណទាន និងការទូទាត់សាច់ប្រាក់

ព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ដែលយើងខ្ញុំ ប្រមូលបានពីលោកអ្នកនឹងត្រូវបានប្រើ នៅក្នុងក្រុមសាជីវកម្ម របស់យើងតែប៉ុណ្ណោះ ឬចែករំលែកទៅឱ្យភាគីទីបីក្នុងគោលបំណងដូចខាងក្រោម៖

  • ដើម្បីដឹកជញ្ចូននូវផលិតផលដែលលោកអ្នកបានទិញពី វិបសាយឬកម្មវិធីទូរស័ព្ទ របស់យើងខ្ញុំ។

ឧទាហរណ៍យើងអាចផ្ដល់ឈ្មោះនិងអាសយដ្ឋានរបស់លោកអ្នកទៅអោយភាគីទីបី ដូចជាក្រុមហ៊ុន បម្រើសេវាដឹកជញ្ចូន ក្នុងគោលបំណងដើម្បីធ្វើការដឹកផលិតផលជូនលោកអ្នក

  • ដើម្បីធ្វើបច្ចុប្បន្នភាពជូនដល់លោកអ្នកនៅលើដំណើរការដឹកជញ្ចូននិងសម្រាប់គោលបំណងផ្តល់ព័ត៌មានបន្ថែមផ្សេងៗដល់លោកអ្នក
  • ដើម្បីផ្តល់ឱ្យលោកអ្នកនូវ ព័ត៌មានផ្សេងៗទាក់ទងនឹងផលិតផល
  • ដើម្បីអនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងលើគណនីរបស់ខ្លួនដែលបានចុះឈ្មោះ
  • ដើម្បីផ្ទៀងផ្ទាត់និងអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុក្នុងការទាក់ទងទៅនឹងការបង់ប្រាក់តាមអនឡាញ។ ឧទាហរណ៍ការទូទាត់ដែលធ្វើឡើងតាមរយៈវិបសាយរបស់យើងខ្ញុំ លោកអ្នកនឹងតម្រូវអោយបញ្ចូល ព័ត៌មានផ្ទាល់ខ្លួន ហើយទិន្នន័យនេះនឹងបញ្ចូនទៅកាន់ភ្នាក់ងារបស់យើង ក្នុងគោលបំណងដើម្បី ទូទាត់សាច់ប្រាក់។

ការចូលនិងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក

លោកអ្នកអាចចូលទៅក្នុងទិន្នន័យផ្ទាល់របស់ខ្លួននិងធ្វើបច្ចុប្បន្នភាព គ្រប់ពេលវេលាដោយគ្រាន់ តែចូលទៅកាន់គណនីរបស់អ្នកនៅលើ វិបសាយឬកម្មវិធីទូរស័ព្ទ យើង។

សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

  • ក្រុមហ៊ុនយើង ធានាថា ទិន្នន័យ ដែលប្រមូលបានទាំងអស់នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព។
  • ការអនុញ្ញាតឱ្យចូលទៅក្នុងទិន្នន័យផ្ទាល់ខ្លួនបានតែតាមរយៈអ៊ីមែល និងលេខកូតសម្ងាត់ឬគណនីហ្វេសប៊ុកឬគណនី Google ប៉ុណ្ណោះ
  • រក្សាអោយបាននូវបច្ចេកវិទ្យាដើម្បីទប់ស្កាត់ការចូលក្នុងកុំព្យូទ័រដោយគ្មានការអនុញ្ញាត

ក្រុមហ៊ុនយើង ផ្ដោតសំខាន់លើទំនុកចិត្តរបស់អតិថិជន ដូចច្នេះ កម្មវិធី Secure Sockets Layer (256 bit-SSL)ត្រូវបានប្រើប្រាស់ ជាច្ចេកវិទ្យាមួយដែលផ្ដល់សុវត្ថិភាពដល់ ដំណើរការហិរញ្ញវត្ថុរបស់អ្នក។

ការបញ្ចេញព័ត៌មានផ្ទាល់ខ្លួន

ក្រុមហ៊ុនយើង នឹងមិនធ្វើការចែករំលែកទិន្នន័យរបស់លោកអ្នកជាមួយភាគីផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីលោកអ្នកនោះទេ លែកលែងតែភាគីដែលមានការទាក់ទងនឹង ការទិញផលិតផលនេះ មាន ដូចជា ក្រុមសាជីវកម្មរបស់យើងខ្ញុំ។ នៅក្នុងកាលៈទេសៈចំាបាច់ណាមួយ ដែលតម្រូវឱ្យ ក្រុមហ៊ុនយើង ត្រូវតែបង្ហាញទិន្នន័យផ្ទាល់ខ្លួនទាំងនោះ ដូចជានៅពេលដែលមាន ការគំរាមកំហែងមួយដល់ជីវិត សុខភាពឬ ការទាមទារដោយច្បាប់។

ប្រសិនបើលោកអ្នកគិតថា ឯកជនភាពរបស់អ្នកត្រូវបានបំពានដោយយើងខ្ញុំ សូមទាក់ទងមកកាន់ សេវា បម្រើ​អតិថិជន នោះយើងខ្ញុំនឹងព្យាយាមធ្វើការដោះស្រាយបញ្ហានេះជូនលោកអ្នក។ 

ការផ្លាស់ប្តូរគោលការណ៍ភាពឯកជន

យើងអាចផ្លាស់ប្តូរ ឬកែសម្រួល គោលការណ៍ ឯកជនភាព ជាបន្តបន្ទាប់។ ក្នុងករណីដែលយើងធ្វើការ ផ្លាស់ប្តូរចំនុចសំខាន់ៗ ដែលអាចប៉ះពាល់ដល់ គោលការណ៍ឯកជនភាព ឬ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងនឹងផ្តល់ដំណឹងជាមុន​តាមរយៈ វិបសាយ អ៊ីម៉ែល ឬ តាមរយៈទម្រង់នៃការទំនាក់ទំនង ផ្សេងៗ ដូច្នេះលោកអ្នកអាចពិនិត្យការផ្លាស់ប្តូរទាំងនោះ មុនពេលលោកអ្នកបន្តការប្រើប្រាស់ វិបសាយរបស់ យើងខ្ញុំ។

ទោះជាយ៉ាងណា វាគឺជាការទទួលខុសត្រូវរបស់លោកអ្នក ក្នុងការពិនិត្យឡើងវិញនូវគោលការណ៍ ឯកជនភាពនេះ រាល់ការធ្វើបច្នុប្បន្នភាពទាំងឡាយ ដើម្បីទទួលបានព័ត៌មានថ្មីបំផុតពី យើងខ្ញុំ។

 

ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ។