អគារពហុមុខងារ និងមជ្ឈមណ្ឌលសហគមន៍

Oasis Terrace គឺជាជំនាន់ថ្មីនៃមជ្ឈមណ្ឌលសហគមន៍ដែលអភិវឌ្ឍដោយ Singapore’s Housing and Development Board ដើម្បីបម្រើដល់ផ្ទះសហគមន៍សាធារណៈ។ វាបានសម្រួលដល់ការជួបជុំ ការទិញទំនិញ សេវាកម្មសាធារណៈ និងពហុគ្លីនិករបស់រដ្ឋាភិបាល។

  • ស្ថាបត្យករ: Multiply Architects, Serie Architects
  • ទីតាំង: Singapore
  • រូបភាព: Hufton + Crow

ការរចនារបស់ Serie Architect បានប្រើប្រាស់ស៊េរីរបស់ដំបូលសួនទែរ៉ាស់ដែលជម្រាលឆ្ពោះទៅកាន់ផ្លូវទឹកតែមួយនៃធាតុផ្សំសំខាន់សម្រាប់បង្កើតសកម្មភាពសហគមន៍។ សួនស្រស់ស្អាតទាំងនេះដើរតួជាលំហជួបជុំ កន្លែងក្មេងលេង និងជារង្គមណ្ឌលធម្មជាតិ។ ដំបូលក៏ជាផ្នែកសង្កត់ធ្ងន់មួយនៃទេសភាព និងកន្លែងដាំដុះមួយសម្រាប់ចំការសហគមន៍។ សួនមិនត្រឹមតែជាសោភ័ណភាពមួយទេ​ តែវាជាការប្រមូលផ្តុំគម្រាងនៃដំណាំវប្បកម្ម។ ដោយមានការភ្ជាប់គ្នារវាងកន្លែងរស់នៅជាមួយរុក្ខជាតិ ដែលរក្សាថែទាំ និងរីករាយជាមួយវា សួនទាំងនេះបានជួយបង្កើនទំនាក់ទំនងរបស់សហគមន៍ទាំងមូល។

 លើសពីសួនជួបជុំ គឺជាបន្ទប់ និងបរិវេណខាងក្រៅសម្រាប់ការបរិភោគអាហារពេលល្ងាចជុំគ្នា ភោជនីយដ្ឋាន មជ្ឈមណ្ឌលអប់រំ និងសេវាកម្មគ្លីនិក។ លំហទាំងនេះគឺជាប់ទៅដំបូលសួនទែរ៉ាស់ផ្ទាល់ ដែលអាចអនុញ្ញាតអោយសកម្មភាពអាហារពេលល្ងាចភ្ជាប់ទៅកាន់លំហទាំងនេះ។ ម្យ៉ាងវិញទៀត លំហរង់ចាំនៃពហុគ្លីនិកនឹងបានគយគន់ជាមួយដំបូលសួនទែរ៉ាស់ និងផ្លូវទឹក។

ផ្លាស្សាដែលមានដំបូលលាតសន្ធឹងនៅទល់មុខផ្លូវទឹក បានបង្កើតភាពរស់រវើកសម្រាប់សហគមន៍។​ ផ្លាស្សានេះនឹងត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពជួបជុំ និងកម្មវិធី និងសម្រាប់អង្គុយត្រង់ចំណុចប្រសព្វគ្នានៃមហាវិថីខាងកើតឈៀងខាងលិច និងមហាវិថីខាងជើងឈៀងខាងត្បូង។ សរាចរណ៍ឆ្លងកាត់ទាំងអស់នៅក្នុងទីតាំងសិក្សា និងពីក្បែរស្ថានីយ៍ Oasis LRT បានតភ្ជាប់ទៅនឹងផ្លាស្សា។

គ្រប់ផ្នែកទាំងអស់នៃគំហើញពីក្រៅបានគ្រប់ដណ្តប់ជាមួយការដាំរុក្ខជាតិយ៉ាងស្រស់ស្អាត។ ជាមួយគ្នានឹងលំហរានហាលដែលនៅព័ទ្ធជុំវិញភោជនីយដ្ឋាន និងពហុគ្លីនិក រុក្ខជាតិបានដើរតួអ្នកបន្សុទ្ធបរិស្ថានរវាងលំហខាងក្រៅ និងខាងក្នុង។ ស្ថាបត្យកម្មក៏ត្រូវបានកំណត់លក្ខណៈដោយញាណរបស់ពន្លឺ និងការបើកលំហដែលអាចអនុញ្ញាតអោយពន្លឺ និងខ្យល់ចូលក្នុងអាគារ និងលើកតម្កើងការប្រើប្រាស់នូវចរន្តខ្យល់ធម្មជាតិ។